November 9, 2023

Day

[ENGLISH BELOW] សូមអបអរសាទរបេក្ខជនដែលទទួលបានអាហារូបករណ៍ថ្លៃសិក្សារហូតដល់ ១០០% តាមរយៈការប្រលងរបស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន!!! ដើម្បីពិនិត្យមើលឈ្មោះបេក្ខជនជ័យលាភីតាមមុខជំនាញ សូមចូលទៅកាន់តំណនេះ៖https://drive.google.com/file/d/11HzyHafAe835IXKYox6dcwfrXDgnGjkl/view?usp=sharing សូមប្អូនៗជ័យលាភីទាំងអស់អញ្ជើញមកចុះឈ្មោះសិក្សាឱ្យបានរួសរាន់ទៅតាមកូតាភាគរយអាហារូបករណ៍ដូចដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវថ្លៃចុះឈ្មោះសិក្សាចំនួន ៥១០ ដុល្លារ ដើម្បីរក្សាអាហារូបករណ៍។ ក្រុមការងារនឹងចាប់ផ្តើមទទួលពាក្យសិក្សាពីថ្ងៃនេះតទៅ។ បញ្ជាក់: ប្អូនៗដែលមានឈ្មោះទទួលបានអាហារូបករណ៍សូមធ្វើការចុះឈ្មោះឱ្យបានចាប់ពីមុនថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៥រសៀល។ ក្នុងករណីប្អូនៗខកខានមិនបានចុះឈ្មោះតាមកាលកំណត់ទេ អាហារូករណ៍នេះនឹងត្រូវផ្តល់ទៅឱ្យបេក្ខជនបម្រុង។ បេក្ខជនបម្រុងអាចមកចុះឈ្មោះបានចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៩៩៦ ១១១/០១៥ ៩៩៦ ១១១ នៅរៀងរាល់ម៉ោងធ្វើការ។ *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ Congratulations to the Scholarship Exam Awardees, receiving up to 100% Tuition Fee Scholarship from Paragon International University!!! To see the Official List,...
Read More
Loading