ភ្នំពេញ – សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានធ្វើការប្រកាសកម្មវិធីអាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងលើកកម្ពស់ឧត្តមភាពសិក្សា និងផ្ដល់ឱកាសដល់សិស្សានុសិស្សដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
សិស្សានុសិស្សដែលទទួលបាននិទ្ទេស A B C ឬ D មានសិទ្ធិដាក់ពាក្យស្នើសុំអាហារូបករណ៍ ចាប់ពី ២៥% រហូតដល់ ១០០% សម្រាប់កម្មវិធីសិក្សាទាំងមូល។
កម្មវិធីផ្ដល់អាហារូបករណ៍
ការផ្ដល់អាហារូបករណ៍នឹងធ្វើឡើងតាមរយៈការចាប់ឆ្នោត ហើយសិស្សានុសិស្សត្រូវតែមកចុះឈ្មោះដោយផ្ទាល់នៅថ្ងៃប្រព្រឹត្តកម្មវិធី។ កាលវិភាគសម្រាប់ចូលរួមគឺផ្អែកលើនិទ្ទេសដែលទទួលបាន៖
- និទ្ទេស A: ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ ព្រឹក
- និទ្ទេស B: ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២:០០ រសៀល
- និទ្ទេស C: ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ ព្រឹក
- និទ្ទេស D: ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២:០០ រសៀល
កម្មវិធីនឹងប្រព្រឹត្តទៅនៅបរិវេណសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។
សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌអាហារូបករណ៍ និងដំណើរការដាក់ពាក្យ សិស្សានុសិស្សអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យតាមរយៈ៖ https://paragoniu.edu.kh/admissions/current-scholarships/grade-based-scholarship-2025/។
Paragon International University!
Leading Your Way….