អាហារូបករណ៍សម្ដេចតេជោសម្រាប់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃ!

Paragon International University > Paragon.U > អាហារូបករណ៍សម្ដេចតេជោសម្រាប់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃ!

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនមានកិត្តិយសសូមប្រកាសផ្តល់ជូន អាហារូបករណ៍សម្តេចតេជោ គាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្រួលការបន្តការសិក្សារបស់សិស្សនិស្សិតកម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។

📚លក្ខខណ្ឌដាក់ពាក្យ

  • ជាជនជាតិខ្មែរដែលបានសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសថៃ
  • មានសមត្ថភាពភាសាអង់គ្លេសស្របតាមលក្ខខណ្ឌដែលសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបានកំណត់។

តើត្រូវដាក់ពាក្យបែបណា? សិស្សនិស្សិតត្រូវបំពេញបែបបទដាក់ពាក្យតាមប្រព័ន្ធអនឡាញ និងភ្ជាប់ឯកសារចាំបាច់ទាំងអស់ រួមទាំងប្រតិបត្តិពិន្ទុពីសាកលវិទ្យាល័យដែលបានសិក្សានៅប្រទេសថៃ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

តំណភ្ជាប់សម្រាប់ដាក់ពាក្យ៖ ➡️ https://forms.gle/TygYgNXf5nyb1pmSA

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខទូរស័ព្ទ
📞 ០១៧ ៩៩៦ ១១១/០១៥ ៩៩៦ ១១១ នៅរៀងរាល់ម៉ោងធ្វើការ។
✉️ តេលេក្រាម @Paragon_International_University

សូមបំពេញពាក្យឱ្យបានត្រឹម៖ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៥។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

Leave a Reply

Loading